តើ Bandwidth គឺជាអ្វីនៅលើបណ្តាញ Network?

ភ្នំពេញ ៖ ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកនិយមន័យ និងសារៈសំខាន់របស់ Bandwidth នៅលើបណ្តាញ Network មួយចំនួនដូចខាងក្រោម ៖

និយមន័យ Bandwidth គឺសំដៅទៅលើអត្រាអតិបរមានៃការផ្ទេរទិន្នន័យ ( Transfer Data )ឆ្លងកាត់បណ្តាញ ឬបណ្តាញទំនាក់ទំនង (Network or Communication Channel )។ ជាទូទៅវាត្រូវបានវាស់ជាប៊ីតក្នុងមួយវិនាទី (bps) ឬបៃក្នុងមួយវិនាទី (Bps) ។  

Bandwidth ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កម្រិតបញ្ជូនទិន្នន័យនៅលើបណ្តាញNetwork , កម្រិតបញ្ជូនខ្ពស់មានន័យថាទិន្នន័យកាន់តែច្រើនអាចត្រូវបានបញ្ជូនក្នុងអត្រាលឿនជាងមុន ដែលនាំឱ្យដំណើរការបណ្តាញ Network កាន់តែប្រសើរឡើង (High bandwidth) ខណៈដែលកម្រិតបញ្ជូនទាបមានន័យថាទិន្នន័យកាន់តែតិចអាចត្រូវបានបញ្ជូនក្នុងអត្រាយឺត ដែលបណ្តាលឱ្យដំណើរការបណ្តាញខ្សោយ ( Low bandwidth)។

ជាមួយគ្នានេះដែរ Bandwidth ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់គុណភាពនៃសេវាកម្មរហ័ស ដល់អ្នកប្រើប្រាស់បណ្តាញNetwork និងការគ្រប់គ្រងកម្មវិធី (App ឬ Website) ច្រើនក្នុងពេលដំណាលគ្នាផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ