ភ្នំពេញ ៖ លោក ប៉ាហ្វីដូ (PaFiDo) បើករថយន្ដទំនើប Lamborghini ស្លាកលេខ កម្ពុជា F.R.999 បើកបុកម៉ូតូ HONDA Dream ស្លាកលេខ សៀមរាប 1V-9127 បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូបោកក្បាលស្លាប់ ស្ថិតតាមបណ្ដាលឲ្យសហព័ន្ធរុស្ស៊ី រួចបើករត់គេចខ្លួនដល់ផ្លូវឌួងងៀប ហើយទុករថយន្ដចោលឡើងទៅរថយន្ដ BMW ស្លាកលេខ កម្ពុជាMr.TOMI មួយគ្រឿងទៀតដើម្បីរត់គេចខ្លួនបន្ថែម តែត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងបន្តតាមនីតិវិធីច្បាប់។


ហេតុការណ៍កើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ