ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដំឡើងឋានៈជូនប្រធានមន្ទីរជំនាញ ចំណុះឲ្យរដ្ឋបាលរាជធានី-ខេត្ត ស្មើនឹងប្រធាននាយកដ្ឋាន។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មុនការប្រកាសដំឡើងឋានៈនេះ ប្រធានមន្ទីរជំនាញនីមួយ តាមបណ្តារាជធានី-ខេត្ត មានឋានៈស្មើអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។ ការដំឡើងឋានៈនេះ ត្រូវបាន សម្តេច បញ្ជាក់ថា ដើម្បីជាការលើកចិត្ត ខណៈមន្ទីរជំនាញតាមបណ្តារាជធានីខេត្ត មានភារកិច្ចកាន់តែច្រើនជាងមុន។
សម្ដេចធិបតី មានប្រសាសន៍ថា «ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់ទម្ងន់បន្ថែម ខ្ញុំ បានជជែងជាមួយជំនាញមុនងារសាធារណៈ គឺអត់មានបញ្ហាទេ ឥឡូវប្រធានមន្ទីរ កម្រិតអនុប្រធាននាយកដ្ឋាន ឥឡូវយើងរៀបចំជំរុញឲ្យប្រធានមន្ទីរ ឡើងកម្រិត ប្រធាននាយកដ្ឋានតែម្ដង»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បញ្ហានេះ ជាការលើកទឹកចិត្តបន្ថែមដល់មន្ដ្រី ដែលនឹងត្រូវទទួលកិច្ចការងារកាន់តែច្រើន ព្រោះថា ប្រធានមន្ទីរ គឺជាសេនាធិការជំនាញ ហើយក៏ជាសេនាធិការជូនអភិបាលរាជធានី-ខេត្ត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ