ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីអត់ដាំកញ្ឆា ក៏ប្រទេសកម្ពុជា មិនក្រដែរ ប៉ុន្ដែកម្ពុជា ត្រូវពង្រីកការដាំផលិតផលកសិកម្មវិញ ដូចជា៖ ស្វាយ ចេក ជាដើម សម្រាប់នាំចេញទៅក្រៅប្រទេស។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញថា ដរាបណា សម្ដេច ធ្វើជានាយករដ្ឋមន្រ្ដី គឺមិនអនុញ្ញាតឱ្យដាំកញ្ឆា នៅកម្ពុជា ជាដាច់ខាត។ ខណៈ សម្ដេច ថា មានបណ្ដាប្រទេសមួយចំនួន អនុញ្ញាតឱ្យដាំកញ្ឆា សម្រាប់បម្រើឱ្យវិស័យសុខាភិបាល។ ប៉ុន្ដែនៅកម្ពុជា គឺមិនអនុញ្ញាឱ្យដាំឡើយ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ចឹងជាផ្នែកមួយ នៃយុទ្ធសាស្ដ្រគោលនយោបាយប្រឆាំងការប្រើប្រាស់គ្រឿងញៀននេះ គឺកញ្ឆា ក៏មិនឱ្យដាំដែរ។ ហើយបើចង់បានថ្នាំ ទៅទិញស្រាប់ នៅប្រទេសកាណាដាទៅ យើងមិនបាច់ធ្វើ មិនបាច់ដាំទេ ដាំអីផ្សេងទៅ ហើយបើអត់ដាំកញ្ឆា កម្ពុជា ក៏មិនក្រដែរ។ ដាំស្វាយ នាំចេញទៅ ដាំចេកនាំចេញទៅ»។
សូមរំលឹកថា នាពេលកន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជូនសារទៅអ្នកដែលចង់ធ្វើការនិយោគមកពីក្រៅប្រទេស សុំមកដាក់ទុនធ្វើការវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលវេលា ជិះយន្តហោះមកអី អត់ប្រយោជន៍នោះទេ មិនបាច់មកទេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ