ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ផ្តល់សេវារដ្ឋបាលបានជាង ៦២ម៉ឺនសេវា ដោយទទួលចំណូលជាង ២២លានដុល្លារ
ភ្នំពេញ ៖ នៅឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ផ្តល់សេវារដ្ឋបាល បានចំនួន ៦២៥.៧២៩ សេវា ដោយទទួលបានចំណូលចំនួន ២២.៧២៤.២៣៣ដុល្លារ រីឯការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្តល់សេវារដ្ឋបាលបានចំនួន ២.៦៦២.៥៩៨សេវា ដោយទទួលបានចំណូល ចំនួន ៣.៣២៩.៣៥៥ដុល្លារ។
យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលបានបង្ហាញនៅក្នុងសន្និបាត របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ។ ក្នុងឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ផ្តល់សេវារដ្ឋបាលបានចំនួន ៦២៥.៧២៩ សេវា ដោយទទួលបានចំណូលចំនួន ៩០.៨៩៦.៩៣០.៥៤៩រៀល ស្មើនឹង ២២.៧២៤.២៣៣ដុល្លារ រីឯការិយាល័យ ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្តល់សេវារដ្ឋបាលបានចំនួន ២.៦៦២.៥៩៨សេវា ដោយទទួល បានចំណូលចំនួន ១៣.៣១៧.៤២០.០៥៦រៀល ស្មើនឹង ៣.៣២៩.៣៥៥ដុល្លារ។
-ការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ក្នុងការរៀបចំ និងអនុវត្តសេចក្ដីណែនាំបច្ចេកទេស សម្រាប់អនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមុខងារផ្តល់សេវារដ្ឋបាល និងមុខងារ អប់រំ យុវជន និងកីឡា។
-ការដឹកនាំ និងសម្របសម្រួលលើការពិនិត្យ កែសម្រួលសៀវភៅណែនាំស្តីពី បែបបទ និងនីតិវិធី នៃការរៀបចំ និងការអនុវត្តគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់ (PIM) ដោយបានដាក់បញ្ចូលនូវគោលនយោបាយ សុវត្ថិភាពបរិស្ថាន និងសង្គម ទៅក្នុងសៀវភៅណែនាំនេះ។
- ការដាក់ឱ្យដំណើរការសាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្តគោលដៅ ចំនួន ០៤ (រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តបាត់ដំបង) ។
-ការធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រក ចេញចូលតែមួយ ជាមួយប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែន។
- ការគាំទ្រ និងអនុវត្តគម្រោងសាកល្បងពាក់ព័ន្ធនឹងការអនុវត្តមុខងាររបស់រដ្ឋបាលស្រុក ក្នុងការ គ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងភាពជាដៃគូជាមួយវិស័យឯកជននៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
- ការគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការរៀបចំ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ