ក្រសួងបរិស្ថាន ណែនាំអភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ តាមរយៈលិខិតរបស់របស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថា នមានភារកិច្ចជំរុញស្តារគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។
ស្របពេលជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានចេញនូវសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ ក្នុងដំណើរការអនុវត្តសេចក្តីជូនដំណឹងនេះ ផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបាន ធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់។
ក្នុងន័យនេះ ដើម្បីឱ្យក្រសួងបរិស្ថាន មានលទ្ធភាពរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល ក្រសួងបរិស្ថាន ស្នើអភិបាល រាជធានី-ខេត្ត មេត្តាចាត់តាំងកម្លាំងជំនាញក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្តធ្វើបច្ចុប្បន្នភាពផ្ទៃដីដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថានឱ្យបានឆាប់តាមការគួរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ