ស្នងការនគរបាលខេត្តកំពត ឱ្យលោក Santakh លុបរូបភាពថត ភ្ជាប់ជាមួយសេះសមុទ្រ បែបអាសអាភាសជាបន្ទាន់ ហើយលោក Santakh ត្រូវមកស្នងការ នៅថ្ងៃស្អែក
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យបុរសម្នាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ «Santakh» ដែលបានបង្ហោះ ក្នុងស្តរីខ្លួន នូវភាពបានថតភ្ជាប់ជាសេះសមុទ្រ បែបលក្ខណៈអាសអាភាស ចេញជាបន្ទាន់ ។
ក្រោយមានការចែកចាយគ្នា ជាបន្តបន្ទាប់នូវរូបភាពនេះ ហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្នុងនាមជាអាជ្ញាធរ ខេត្តមួយរូបដែរនោះបានបញ្ចេញមតិ នៅព្រឹកថ្ងៃ២៥ មេសា ថា «មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថា ការថតបែបនេះជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះ ជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តខ្ញុំ ។ សូមលោកលុបរូបនេះចេញជាបន្ទាន់»។
ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏អញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន ។
បុរសឈ្មោះ Santakhនេះ ត្រូវបានគេដឹងថា ជាអ្នកដើរថតសម្តែងជា Prank ស្ទើរតែគ្រប់រាជធានី-ខេត្ត និងជាតារាក្នុងហ្វេសប៊ុកផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ