ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ តទៅ។
នៅក្នុងឱកាសអវត្តមានរបស់ ព្រះមហាក្សត្រ នៅក្នុងប្រទេសកម្ពុជា ព្រះអង្គបានប្រគល់ភារកិច្ច ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិត របស់ព្រះមហាក្សត្រ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ