ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនបរទេស ចំនួន ៩នាក់ ពីបទហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម) នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យ ចំនួន ៩ នាក់ ឃាត់ខ្លួន រួមមាន៖ ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន, ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន, ឈ្មោះ YANG SHANG LIN ភេទប្រុស សញ្ជាតិចិន, ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន, ឈ្មោះ WU TING SHENG ភេទប្រុស សញ្ជាតិចិន, ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន, ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន, ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន, ឈ្មោះ ឈិន ម៉េង ភេទប្រុស សញ្ជាតិចិន។
វត្ថុតាងចាប់យក រួមមាន៖ ទូរស័ព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ឌខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, ប័ណ្ណបើកបរ ០១, ប័ណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ ១៥០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ