ភ្នំពេញ ៖ បន្ទាប់ពីបានសិក្សាស្វែងយល់ និងមើលឃើញនូវសក្កានុពល ព្រមទាំងមានឆន្ទៈចង់ជួយ ដល់វិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសដើមកំណើតរបស់ខ្លួន បានជំរុញឱ្យលោក Lim Lork Johnson ជាកូនខ្មែរ សញ្ញាតិអាមេរិក បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយវិនិយោគទុន មកពីសហរដ្ឋអាមេរិក បង្កើតវេបសាយ Cambodiastays.com ដែលជាគេហទំព័រមួយ សម្រាប់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលស្វែងរកកន្លែងស្នាក់នៅ ជាមួយតម្លៃល្អសមរម្យ និងសេវាកម្មប្រកបដោយស្តង់ដារ SOP នៅពេលចង់ធ្វើដំណើរកម្សាន្ត មកកម្ពុជា ។

Cambodiastays.com ជាគេហទំព័រផ្លូវការថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរ និងវិនិយោគិនបរទេស ដែលដាក់បង្ហាញ អំពីព័ត៌មាន ពីទីកន្លែងស្នាក់នៅ ដែលអាចឲ្យម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារ អាចដាក់សេវាកម្មរបស់ខ្លួន ជាមួយគេហទំព័រមួយនេះ សម្រាប់លក់ ឬជួល ទៅឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណង មកកម្សាន្តនៅប្រទេសកម្ពុជា ។ នេះបើតាមអ្វីដែលលោក Lim Lork Johnson ជាប្រធាន នៃ Cambodiastays.com គូសបញ្ជាក់អំឡុងពេល សន្និសីទសារព័ត៌មាន ក្នុងពេលចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតកិច្ចសហការ រវាងក្រុមហ៊ុន GENRICH INVESTMENT ជាមួយ ក្រុមហ៊ុន PROTUS MANAGEMENT ដែលមានលោក Lim Lork Johnson ជាប្រធាន លោក Jason Han Kagimoto ជានាយកប្រតិបត្តិ និងលោក Luke Lim ជាប្រធានប្រតិបត្តិការ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun&Moon Riverside រាជធានីភ្នំពេញ ។

ការបង្កើតគេហទំព័រនេះឡើង ត្រូវបាន លោក Lim Lork Johnson មើលឃើញថា នឹងផ្តល់ភាពងាយស្រួល និងបើកច្រកកាន់តែទូលំទូលាយ ទៅកាន់ពិភពលោក ឱ្យស្គាល់ពីតំបន់ទេសចរណ៍នៅកម្ពុជា និងអាចទាញជាប្រយោជន៍ដ៏ធំ សម្រាប់វិស័យទេសចរណ៍ និងរកចំណូលជូនម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារ នៅកម្ពុជាផងដែរ ។

ក្នុងឱកាសនោះ លោក Lim Lork Johnson បានលើកឡើងថា ដោយសារតែមើលឃើញឱកាសល្អ ដែលគិតថា អាចសហការគ្នា មករៀបចំជាក្រុមមួយ ដែលមានសុទ្ធតែអ្នកជំនាញ មកពីសហរដ្ឋអាមេរិក ដើម្បីមករៀបចំផែនការ និងរៀបចំទីផ្សារលើសេវាកម្ម លក់ ឬជួល វិស័យអចលនទ្រព្យ និងសេវាកម្មជួលទីកន្លែងស្នាក់នៅ នៅក្នុងប្រទេសកម្ពុជា ។ តារយៈក្រុមរបស់លោក នឹងអាចជួយដល់ម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារ នៅកម្ពុជា ទទួលបានចំណូល ពីភ្ញៀវដែលមកស្នាក់នៅកន្លែងរបស់ខ្លួន ហើយក្រុមរបស់លោក មិនមែនត្រឹមតែជាអ្នកស្វែងរកភ្ញៀវប៉ុណ្ណោះទេ ក្នុងនាមជាអ្នកមានជំនាញ និងមានបទពិសោធន៍ខ្ពស់ ក្រុមការងារ Cambodiastays.com នឹងចុះពិនិត្យផ្ទាល់ ទីតាំងដែលម្ចាស់គេហឋាន ខុនដូរ ឬសណ្ឋាគារ ចង់ជួលទៅឱ្យភ្ញៀវទេសចរបរទេស ថាត្រូវរៀបចំបែបណា ឱ្យសាកសមនឹងតម្លៃ ត្រូវនឹងចំណងចំណូលចិត្តរបស់អ្នកជួល ដូចជាការរៀបចំឱ្យត្រូវនឹងវប្បធម៌ ប្រពៃណីជនបទេស តាមការនិយមរៀងៗខ្លួនផងដែរ ។

ជាមួយគ្នានេះ លោក Jason Han Kagimoto នាយកប្រតិបត្តិ នៃ Cambodiastays.com បានបញ្ជាក់ដែរថា Cambodiastays.com មិនមែនត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងតំបន់ ដូចជាតំបន់អាស៊ីប៉ុណ្ណោះទេ ផ្ទុយទៅវិញ គេហទំព័រមួយនេះ នឹងត្រូវបានរុញឱ្យសព្វពាសពេញពិភពលោក ដែលការរុញឱ្យទូលំទូលាយបែបនេះ គឺនឹងផ្តល់ភាពងាយស្រួល ដល់អ្នកទេសចរបរទេសជុំវិញពិភលោក អាចសិក្សា និងស្វែងរកទីតាំងស្នាក់នៅ និងតំបន់កម្សាន្តនានា របស់កម្ពុជា មុននឹងពួកគេមកដល់ទឹកដីមួយនេះ ។

លោក Jason Han Kagimoto បានប្តេជ្ញាថាលោកនិងក្រុមការងារ Cambodiastays.com នឹងខិតខំប្រឹងប្រែងឱ្យសកម្មបំផុត ក្នុងការបើកទីផ្សារលើការផ្សព្វផ្សាយ សេវាកម្មមួយនេះ ទៅកាន់ពិភពលោក ដើម្បីឱ្យទេសចរបរទេស ចូលមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើន ហើយនិងអាចផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ពលរដ្ឋខ្មែរ ដែលពាក់ព័ន្ធ លើវិស័យទេសចរផងដែរ ។

បើទោះបីនៅមិនអាចសន្និដ្ឋានបានថា Cambodiastays.com អាចទាញយកភ្ញៀវទេសចរ បានក្នុងចំនួនប៉ុន្មាននាក់ ក្នុងមួយឆ្នាំនោះទេ តែយ៉ាងណាមិច ស្ថាបិន Cambodiastays.com មានក្តីរំពឹងថា ភ្ញៀវទេសចរ អាចនឹងមានចំនួនច្រើន ព្រោះក្រុមការងាររបស់លោក បានកំណត់គោលដៅខ្ពស់ នឹងអាចផ្តល់សេវាកម្មជួយ ឬកក់កន្លែងស្នាក់នៅ ពីចន្លោះ៥០០កន្លែង ទៅ១០០០កន្លែង ក្នុង១ខែ ដែលចំនួនទីតាំងនេះ ប្រៀបបានគុណនឹងពីរសម្រាប់ចំនួនភ្ញៀវទេសចរបរទេស ដែលអាចមកកាន់កម្ពុជា។

សូមបញ្ជាក់ថា Cambodiastays.com គឺជាអ្នករៀបចំ និងគ្រប់គ្រងទ្រព្យសម្បត្តិ អចលនទ្រព្យដ៏មានតម្លៃ ដោយប្រើប្រាស់វេទិកាដូចជា Airbnb, VRBO, Bookings.com និង Agoda ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ម្ចាស់ផ្ទះ។ ទ្រព្យសម្បត្តិរបស់អ្នក គ្រប់គ្រងដោយអ្នកជំនាញអចលនទ្រព្យ CA ដែលមានអាជ្ញាប័ណ្ណ ជាមួយនឹងបទពិសោធន៍ជាង 10ឆ្នាំ ក្នុងការគ្រប់គ្រងការជួល។ អ្នកអាចមានប្រាក់ចំណូលអកម្មពិតប្រាកដ 100% ភ្លាមៗ។ ក្រុមការងាររបស់ Cambodiastays.com នឹងដោះស្រាយរាល់សេវាកម្មទាំងអស់ រួមទាំងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ការថែរក្សាគេហដ្ឋាន បញ្ហាថែទាំជាដើម។ Cambodiastays.com ឆ្លើយតបទៅភ្ញៀវលឿនស្ទើរតែ 24/7 ជាមួយនឹងការឆ្លើយតបផ្ទាល់ មិនមែនស្វ័យប្រវត្តិទេ។ អ្នកនឹងត្រូវបានវាយតម្លៃជា Super Host យ៉ាងឆាប់រហ័ស! ផ្នែកដ៏ល្អបំផុតសម្រាប់អ្នក គឺអ្នកមិនបង់អ្វីចេញពីហោប៉ៅ និងគ្មានថ្លៃផ្ទះល្វែង។ ប្រាក់ឈ្នួលរបស់Cambodiastays.com នឹងគ្រាន់តែជាកម្រៃជើងសារ ពីចំណូលពីការជួល ដូច្នេះយើងខិតខំដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ