ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ៣,៤៤៦,៨៦០នាក់ បានចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលដាក់ចេញដោយក្រសួងបរិស្ថាន។


ក្នុងនោះរួមមាន លោកគ្រូ អ្នកគ្រូសរុបចំនួន ១២២,០៨៥នាក់ សិស្សានុសិស្សសរុបចំនួន ៣,០៨២,២៨៧នាក់ កម្មករកម្មការនី សរុបចំនួន ១៨០,៨៣៣នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤១៤,១៩៨នាក់។


ក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ មានអ្នកចូលរួមសរុប ៧,០៨៧នាក់។ ដោយបានអនុវត្តក្នុងខេត្តចំនួន០៨ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។


ជាមួយគ្នានេះដែរ ក្រុមហ៊ុនអ៊ីអនម៉ល ខេមបូឌា ក៏ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងនឹងការគ្រប់គ្រងថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹង ការញែកសំណល់។


សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ