Zinedine Zidane ស្ថិតក្នុងចំណោមបេក្ខភាពក្លាយជាគ្រូបង្វឹកក្រុម Manchester United ដែលលោក Jose Mourinho ត្រូវបានក្លិបបណ្តេញចេញកាលពីព្រឹកថ្ងៃអង្គារនេះ។ហើយលោក Laurent Blanc គឺជាបេក្ខជនឈានមុខគេដែលត្រូវតែងតាំងគ្រូបង្វឹកបណ្តោះអសន្នដើប្បីបញ្ចប់រដូវកាលនេះ។

 

បច្ចុប្បន្នZinedine Zidaneដែលជាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅទំនេរនៅទ្បើយ មិនទាន់បានទៅដឹកនាំក្រុមណាមួយទ្បើយ ក្រោយពីគាត់ទទួលភាពជោគជ័យក្នុងក្លឹប Real Madrid ដែលបានឈ្នះពានរង្វាន់ Champions League បីដង កាលពីលោកធ្វើជាគ្រូបង្វឹក។ក្រោយពីJose Mourinho ត្ត្រូវបានក្លឹបបិសាចក្រហម បណ្តេញចេញZinedine Zidane អាចនឹងត្រូវទៅដឹកនាំក្លឹបManchester United ជំនូសJose Mourinho នៅពេលខាងមុខ។

 

ក្រោយពីក្រុមManchester United បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងអំទ្បុងពេលប្រកួតមួួយរយះពេលចុងក្រោយនេះ ប្រធានក្លឹបកំពុងរពឹងនឹងតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន មកដឹកនាំ Manchester United ដើម្បីបញ្ចប់រដូវកាលនេះ។Manchester United នឹងត្រូវប្រកាសគ្រូបង្វឹកបណ្តោះអាសន្នរយះពេល48ម៉ោង បន្ទាប់ពីJose Mourinho ត្រូវបណ្តេញចេញ។អតីតខ្សែរការពារបិសាចក្រហម លោក Laurent Blanc ដែលធ្លាប់បានបង្ហាញខ្លួន 75 ដងក្នុងរយៈពេល 2 រដូវកាល នៅទឹកដី Old Trafford ត្រូវបានគេនិយាយថា បានស្ថិតក្នុងចំណោមបេក្ខជនឈានមុខគេដែលត្រូវបានតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ននេះ។ជំនួយការបច្ចុប្បន្ន Michael Carrick មិនត្រូវបានគេរំពឹងថានឹងយកតួនាទីនោះទេ។

(រូបភាពរបស់លោកLaurent Blanc អតីតខ្សែរកាពារManchester United ។)

(រូបភាពរបស់Michael Carrick ជំនួយការបច្ចុប្បន្ន របស់ Manchester United )

បេក្ខជនសំខាន់ៗបីរូបគឺ Zidane, Mauricio Pochettino របស់ក្រុម Tottenham និងអតីតគ្រូបង្វឹករបស់ក្លឹប Monaco លោកLeonardo Jardim ដែលក្លឹបចង់បានមកដឹកនាំ ប៉ុន្តែក្លឹបនៅតែបើកទូលាយដល់អ្នកផ្សេងៗទៀត។ក្រុមបិសាចក្រហម មានការព្រួយបារម្ភថាពួកគេនឹងមិនអាចបញ្ចុះបញ្ចូល Pochettino ឱ្យចាកចេញពីTottenham បានឡើយ ខណៈពេលដែល Zidane អាចនឹងត្រូវធ្វើជាអ្នកចាត់ការក្លឹបManchester United ក្នុងរយះពេលវែងមួយ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ