Neymar ត្រូវបានគេទំនាក់ទំនងក្នុងការវិលត្រឡប់មកកាន់Barcelonaដែលជាអតីតក្លឹបរបស់ខ្លួន ប៉ុន្តែអតីតមិត្តរួមក្រុមXavi

ជឿជាក់ថា Neymar នឹងមិនមកលេងជាមួយក្រុមម្ចាស់ជើងឯក La Liga នៅពេលអនាគតនោះទេ។

Neymar បន្តនៅរដូវកាលទី 2 របស់ក្លឹប Paris Saint-Germain បន្ទាប់ពីចាកចេញពី Camp Nou នៅឆ្នាំ 2017 ប៉ុន្តែកីឡាករវ័យ 26 ឆ្នាំរូបនេះ ត្រូវបានទាក់ទងរួចរាល់ហើយជាមួយនឹងការវិលត្រឡប់មកកាន់ក្លឹប Barca វិញ ។ តារាបាល់ទាត់ប្រេស៊ីលរូបនេះបានជួបជាមួយលោក Andre Cury ដែលជាទីប្រឹក្សារបស់ក្លិប Barca ទាក់ទងនឹងការចុះហត្ថលេខាក្នុងកំឡុងពេលវិស្សមកាលមួយ ។ ប៉ុន្តែកីឡាករ Xavi ដែលបានឈ្នះពានរង្វាន់ LaLiga ៨ ដង និងពានក្របខ័ណ្ឌ Champions League ៤ដង នៅក្លឹប Barca បានច្រានចោលនូវការផ្តល់យោបល់ណាមួយដែល Neymar អាចផ្ទេរទៅBarcelona។

Xavi បានប្រាប់ Cadena SER កាលពីថ្ងៃព្រហស្បតិ៍ថា "ខ្ញុំបានអានសារពត៌មានជាច្រើនដោយសារតែខ្ញុំចង់ដឹងពីបច្ចុប្បន្នភាពកីឡាបាល់ទាត់ទាំងអស់ប៉ុន្តែខ្ញុំមើលឃើញថាឱកាសរបស់ Neymar មកលេងនៅ Barcelona វិញគឺមិនកើតទ្បើងទ្បើយ"។

Neymar បានស៊ុតបាល់បញ្ចូលទី 13 គ្រាប់ក្នុង 16 ប្រកួតសម្រាប់ PSG នៅរដូវកាលនេះ ខណៈដែលរូបគេរីករាយនឹងលេងនៅ Ligue 1នេះ ។ Xavi សរសើរសមត្ថភាពរបស់តារាឆ្នើមប្រស៊ីល រូបនេះ និងជឿជាក់ថា Neymar អាចឈានដល់កម្រិតដូច Lionel Messi និង Cristiano Ronaldo ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ