មន្ត្រីឩទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ដកហូតកូនសត្វត្រដក់ពីរក្បា លដែលពលរដ្ឋចិញ្ចឹម ប្រគល់ជូន អង្គការ Wildlife
អង្គការ ជីវិតសត្វស្លាបអន្តរជាតិ(BirdLife) បានបញ្ជាក់ថា កូនសត្វត្រដក់តូច ចំនួនពីរក្បាលមានអាយុប្រហែល ២ខែ ត្រូវបាន ក្រុមឩទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន បានដកហូតពីគ្រួសារ មួយស្ថិតក្នុងភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់អង្គការ ជីវិតសត្វស្លាបអន្តរជាតិ នៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្រុមឩទ្យានុរក្សបានដកហូតត្រដក់ តូចទាំងនេះ ដែលត្រូវបានគ្រួសារមួយទិញពីអ្នកប្រមាញ់ម្នាក់មកចិញ្ចឹម ក្នុងគោលបំណងចិញ្ចឹមលម្អ ដូចសត្វស្រុកធម្មតា មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។
ក្រោយពីដកហូតសត្វស្លាប ទាំងពីរនេះត្រូវបានប្រគល់ជូនអង្គការសម្ព័ន្ធ ភាពសត្វព្រៃ (Wildlife Alliance) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដើម្បីធ្វើការស្តានិតិសម្បទាមុននឹង សម្រេចប្រលែងពួកគេទៅក្នុងជ ម្រកធម្មជាតិវិញ ។
ចំណែក ឯម្ចាស់សត្វ ក៏តម្រូវឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹ ត្តបទ ល្មើស សត្វព្រៃនេះបន្តទៀត។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមល្បាតក៏ បានអប់រំបន្ថែមអំពីច្បាប់តំបន់ការពារធម្មជាតិ ការអភិរក្ស សត្វស្លាបនិង ជីវៈចម្រុះ និងតួនាទីរបស់សហគមន៍មូលដ្ឋានក្នុង ការចូលរួមថែរក្សា ការពារ និងប្រើប្រាស់ដោយឈ្លាសវៃនូវធន ធានធម្មជាតិ ដែលមានក្នុងតំបន់រ៉ាមសារនេះ៕SP