កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ក្នុងទិសដៅភាគឦសានពីតំបន់ Gaecheon ក្នុងខេត្តព្យុងយ៉ាង
2 ខែ មុន
ព្យុងយ៉ាង៖ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ (SRBMs) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ចូលទៅក្នុងសមុទ្រខាងកើត។ ការបាញ់បង្ហោះចូលសមុទ្រជាថ្មីនេះធ្វើឡើងត្រឹមតែប្រាំថ្ងៃបន្ទាប់ពីលោកបានបង្ហាញពីកន្លែង ផលិតសារធាតុអ៊ុយរ៉ាញ៉ូម ប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើននៅព្រឹកថ្ងៃពុធនេះក្នុងទិសដៅភាគឦសានពីតំបន់ Gaecheon ក្នុងខេត្តព្យុងយ៉ាងខាងជើង។ បច្ចុប្បន្ន យោធាកំពុងធ្វើការវិភាគពីលក្ខណៈលម្អិតនៃប្រភេទមីស៊ីន។
គួរបញ្ជាក់ថាកងកម្លាំងយោធាកូរ៉េខាងត្បូងកំពុងពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នប្រឆាំងនឹងការបាញ់បង្ហោះបន្ថែមទៀតរបស់កូរ៉េខាងជើង ហើយកំពុងចែករំលែកលំអិតបន្ថែមទៅសម្ព័ន្ធមិត្តរបស់ខ្លួនមានជប៉ុន និងសហរដ្ឋអាម៉េរិក ៕