មន្ត្រីជំនាញបានអោយដឹងថា ករណីចេញលិខិតប្តូរបណ្ណបើកបរពីខាងសាលាបង្រៀនបើកបរ គឺមិនត្រឹមត្រូវ
4 ឆ្នាំ មុន
មន្ត្រីជំនាញបានអោយដឹងថា ករណីចេញលិខិតប្តូរបណ្ណបើកបរពីខាងសាលាបង្រៀនបើកបរ គឺមិនត្រឹមត្រូវ ធ្វើឱ្យមានការភាន់ច្រលំដល់សាធារណជន ពីព្រោះថាលិខិតនោះ មិនមែនជាបណ្ណបើកបរនោះទេ។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានកោះអញ្ជើញតំណាងខាងសាលា ហេង ចំណាន មកបំភ្លឺករណីចេញលិខិតបណ្ណប្តូរបណ្ណបើកបរនៅសាលា ហេង ចំណាន សាខាខេត្តកំពត ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពនេះ។
នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានព្រមានថា បើមានការចេញឯកសារនេះតទៅទៀតនោះនឹងចាត់ព្យួរអាជ្ញាបណ្ណសាលាបង្រៀនបើកបររបស់សាលា ហើយខាងតំណាងសាលាលោកស្រី លោកស្រី ហេង សុគន្ធា បានយល់ព្រមលើកិច្ចព្រមព្រៀង និង ព្រមបញ្ឈប់ការធ្វើសកម្មភាពដូច្នេះទៀត។