គណៈរដ្ឋមន្ដ្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការ កែប្រែលើ សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធ មហាប្រល័យ។យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិ បាល។
សូមរំលឹកថា ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម វិសាលភាព ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះរាល់ សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅកម្ពុជា៕ E B