ក្រសួងព័ត៌មាន អនុញ្ញាតឱ្យវិទ្យុ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ផ្សាយបន្តពីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និង ពង្រីកការផ្សាយវិទ្យុទៅតាមបណ្តាខេត្ត
4 ឆ្នាំ មុន
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានយល់ព្រមឱ្យ នាយិការប្រតិបត្តិ អាចទទួលផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិក និងយល់ព្រមឱ្យវិទ្យុមួយនេះ អាចផ្សាយបន្តនៅខេត្តកំពង់ធំ បាត់ដំបង កំពង់ចាម និងខេត្តសៀមរាប។
ចំពោះរាល់ខ្លឹមការនៃការផ្សាយ និងការជួលម៉ោងផ្សាយនៅក្នុងកម្មវិធីផ្សាយរបស់មណ្ឌល់ស្ត្រីកម្ពុជា ដែលផ្សាយតាមរលកធាតុអាកាសវិទ្យុ FM103.50 MHz គឺវិទ្យុមណ្ឌល់ស្ត្រីកម្ពុជាជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់និងកិច្ចសន្យាដែលបានតម្កល់នៅក្រសួងព័ត៌មាន ។
ម៉ោងនៃការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក៖
-ពេលព្រឹកចាក់ផ្សាយពីម៉ោង ៦:00នាទី ដល់ ៦:៣០នាទី
-ពេលយប់ចាក់ផ្សាយពីម៉ោង ២១:00នាទី ដល់២២:០០នាទី
សម្រាប់លិខិតអនុញ្ញាតនេះមានសុពលភាពរយៈពេល១ ឆ្នាំ គិតពីថ្ងៃចុះហត្ថលេខាតទៅ ៕SP