ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី១៥ ខែឧសភានេះ ចេញលិខិតផ្ញើជូនមាតាបិតាសិស្សដែលមានកូនកំពុងសិក្សានៅសាលាអន្តរជាតិ CIA First ពាក់ព័ន្ធការស្នើសុំបញ្ចុះថ្លៃសិក្សាដោយក្រសួងបានលើ​កឡើងនៅក្នុងសំណូមពរ៦ចំណុចដែលមាតាបិតាស្នើសុំ ជាលទ្ធផល សាលាបានយល់ស្របចំពោះសំណូមពរ៣ចំណុចប៉ុណ្ណោះដែលសាលាពុំអាចធ្វើបាន៖

១ សាលាសុំការយោគយល់ និអធ្យាស្រ័យដោយមិនអាចុះថ្លៃសិក្សាតា​មសំណើរបស់មាតាបិតា បាន(៣៥%លើគ្រប់កម្រិតសិក្សាចាប់ពី ខែមេសា ឆ្នាំ២០២០រហូតដល់ពេលចូលរៀនក្នុងថ្នាក់ជាធម្មតាវិញ)។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា ២៥%សម្រាប់កម្រិតមត្តេយ៍សិក្សា និង១៥%+៥%សម្រាប់ថ្នាក់ទី១ ដល់ទី១២ ចាប់ពីដើមខែមេសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។

២ ចំពោះការបង្វែរថិវការជូនមាតាបិតាវិញ សាលាសុំអនុញ្ញាតអនុវត្ត​តាមគោ​ការរបស់សាលាដែលមានជាធរមាន ដូចបានចែងក្នុ​ងវិក្ក័យបត្របង់ប្រាក់។

៣ចំពោះការវាយតម្លៃការសិក្សា នៅក្នុងអំឡុងពេលនៃការរៀ​នតាមអនឡាញ និងការសុំឡើងថ្នាក់ដោយស្វ័យ​ប្រវិត្តសាលានឹងទទួលយកសំណូមពរនេះទៅពិចារណា និងពិភាក្សាជាមួយគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ