U-18 កម្ពុជា និងក្លិបវិសាខា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ U-18 ក្រុម Fukushima នាចុងខែនេះ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ និងក្លិបបាល់ទាត់វិសាខា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ Fukushima នាចុងខែនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតមិត្តភាពអន្តរជាតិអបអរសាទរខួបលើកទី ៦៥ឆ្នាំ កម្ពុជា-ជប៉ុន។
២ប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ រវាង U-18 កម្ពុជា ជាមួយក្រុម U-18 Fukushima នាវេលាម៉ោង ០៥:០០ នាទីល្ងាច រីឯមួយប្រកួតទៀតរវាង ក្លិបបាល់ទាត់វិសាខា និង U-18 Fukushima ធ្វើឡើងនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នាវេលាម៉ោង ០៥:០០ នាទីល្ងាច សម្រាប់ទីលានប្រកួតធ្វើឡើងពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា ខណៈការប្រកួតទាំង ២ខាងលើនេះ មិនមានការលក់សំបុត្រនោះទេ ពោលគឺអនុញ្ញាតឲ្យចូលទស្សនាដោយសេរីផងដែរ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់