ទីបំផុត ដីធ្លីរបស់ជនជាតិអាមេរិកាំង(ថម)ដែលបាត់បង់ដោយសារប្អូនធម៍ជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ
បើយោងតាមការបញ្ជាក់ របស់ឯកឧត្តម ដួងតារា បានសរសេរក្នុងទំព័រហ្វេសបុករបស់ឯកឧត្តមថា ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកាំង (ថម) ហើយនៅយប់នេះ! (O’BRIEN GEORGE ALLEN)
កាលពីម៉ោង ៧០០ យប់មិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម។ ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៍ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៍ពិតប្រាកដនៅយប់នេះ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៍ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ។
ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៍ និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណី លោកថម (កាលពីថ្ងៃសុក្រទី២៤ -៣០ មេសា) ដែលបានទទួលលទ្ឋផលគួរអោយពេញចិត្តខ្លាំងបំផុត។
លោកថម ពេលនេះមានស្នាមញញឹមឡើងវិញហើយ គាត់សប្បាយចិត្តខ្លាំងណាស់ ហើយគាត់គ្រវីក្បាលតតាត់ និងបើកភ្នែកធំៗ ជាច្រើនលើកច្រើនសារ ហើយលាន់មាត់ថា តើពិតមែនឬ? គឺមិនគួរអោយជឿសោះថាពិតជាមានយុត្តិធម៍សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជា ហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ!
លោកថមបានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៍ជូនរូបលោក ហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ ពេលនេះ លោកថម និងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ និអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង!
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ