កូនអកតញ្ញូម្នាក់ បានធ្វើឱ្យម៉ែឪស្រក់ទឹកភ្នែកជិត ១០ឆ្នាំមកហើយដោយគេបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់អស់រាប់ម៉ឺនដុល្លារ ហេតុនេះហើយទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់ជាអាណាព្យាបាលបានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឲ្យជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសខាងលើចេញពីបន្ទុកគ្រួសារចោល។
តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ និងម្តាយឈ្មោះ មែ អុន អាយុ៦៥ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ឈ្មោះម៉ក់ នី ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កូនប្រុសម្នាក់នេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ លុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នងគ្រួសារដោយប្រើពាក្យគំរាមកំហែងជាញឹកញាប់ ធ្វើឲ្យពួកគាត់មានតែទឹកភ្នែក និងលំបាកផ្លូវចិត្ត ជាច្រើនឆ្នាំមកហើយ ទើបមកដល់ថ្ងៃខែខាងលើ ពួកគាត់សម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ ដោយស្នើសុំឲ្យហៅ កូនប្រុសរបស់គាត់ មកធ្វើកិច្ចសន្យាកាត់កាល់ចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនិងគ្នាឡើយ ព្រមលែងដឹងឮរាល់សកម្មភាពដែលឈ្មោះ ម៉ក់ នី បង្កទៀតហើយ៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ