ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Sovan Borith និង Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡាន RX 300 ត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 »។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គល ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sovan Borith ឡាយ និងផុសព័ត៌មានមិនពិត ថាមានករណីចាប់ជំរិតមនុស្ស តាមពិតមិនមែនជាករណីចាប់ជំរិតឡើយ ជាការចាប់ខ្លួនមនុស្សតាមដីការតុលាការ ហើយបុគ្គលដែលឡាយ និងផុសព័ត៌មានមិនពិតនោះ ក៏ឋិតនៅកន្លែងនោះផងដែរ តែបែរជាធ្វើជាមិនដឹងហើយព្យាយាមឡាយឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ប្រឡំ ជាពិសេសក្នុងគោលបំណងបង្កឲ្យមានការចលាចល និងអសន្តិសុខនៅក្នុងសង្គម។
ដោយដឹងថាព័ត៌មានដែលខ្លួនបានឡាយ និងផុស ជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតវីដេអូសុំទោសជាសាធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋផងដែរចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ