កាលពីថ្ងៃច័ន្ទ ប្រទេសចិនបានចោទប្រកាន់កងទ័ពឥណ្ឌាថា បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ដោយបានបាញ់ព្រមានទៅលើអាកាស អំឡុងពេលមានការប្រឈមមុខជាមួយមន្រ្តីចិននៅតាមព្រំដែនដែលមានជម្លោះ ស្របពេលមានភាពតានតឹងជាថ្មីរវាងប្រទេសទាំងពីរ។
កាលពីព្រឹកថ្ងៃអង្គារ លោក Zhang Shuili ជាអ្នកនាំពាក្យបញ្ជាការយោធាភាគខាងលិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយដោយគេហទំព័ រពត៌មានផ្លូ វការ ណ៍របស់យោធាថា “មន្រ្តីការពារព្រំដែនចិនបានចាត់វិធានការតបត ដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថេរភាពឡើងវិញ។ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ច្បាស់ថា តើវិធានការទាំងនោះជាអ្វី ឬថាតើកងទ័ពចិនក៏បានបាញ់ព្រមានដែរ ឬអត់៕SP