ញូវដេលី៖ កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាង ជាច្រើននាក់រងរបួសស្រាល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ធ្នូ ២០២២។
យោធាឥណ្ឌា ដែលបានបញ្ជាក់ទៀតថា ការប៉ះទង្គិចគ្នានៅឯតំបន់ តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស Arunachal Pradesh របស់ឥណ្ឌា ជាប់ព្រំដែនជាមួយចិន និងបន្ទាប់ពី យោធាឥណ្ឌា និងអាមេរិកដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរតំបន់ព្រំដែន។
យោធាឥណ្ឌាដែលបានទទួលស្គាល់ការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានបន្ថែមថា កងទ័ពរបស់ខ្លួនយ៉ាងហោច ៦នាក់បានរងរបួស ប៉ុន្តែខាងភាគីចិនមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានស្គាល់ភាពតានតឹង ចាប់តំាងពីផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឱ្យ កងទ័ពឥណ្ឌា ២០នាក់ស្លាប់ រីឯកងទ័ពចិន ៤នាក់បានស្លាប់៕RT