ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍ថា មនុស្ស ១០ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២០ នាក់ផ្សេងទៀតត្រូវគេគិតថាជាប់ក្នុងអគារកម្ពស់ ៣ ជាន់ដែលបានបាក់នៅតំបន់ Bhiwandi នៃស្រុក Thane ប្រទេសឥណ្ឌានៅព្រឹកថ្ងៃចន្ទនេះ ខណៈតំបន់ Bhiwandi ក៏ផ្ដល់សេចក្ដីជូនដំណឹងដល់អ្នករស់នៅក្នុងអគារនោះចំនួនពីរដងផងដែរឲ្យចាកចេញពីសំណង់អចលនទ្រព្យនេះ ខណៈវាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

មន្ត្រីស៊ីវិលម្នាក់បាននិយាយថា អគារ Gilani ស្ថិតនៅក្នុងបរិវេណ Patel នៃតំបន់ Narpoli ជិតទីក្រុង Dhamankar Naka បានបាក់ស្រុតនៅម៉ោងប្រហែល ៣ និង ៤០ នាទីព្រឹក ខណៈដែលអ្នកស្រុកកំពុងដេកលក់ ខណៈមនុស្សប្រមាណ ២៥ គ្រួសារកំពុងស្នាក់នៅក្នុងអគារនៅពេលហេតុការណ៍នេះកើតឡើង។

មន្ត្រីរូបនោះបាននិយាយថា ក្មេងម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ខណៈដែលមនុស្ស ២០ នាក់ផ្សេងទៀតក៏ត្រូវបានគេជួយសង្គ្រោះផងដែរ។

ទន្ទឹមនោះបុគ្គលិកនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិឥណ្ឌា (NDRF) កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ។ អគារនេះត្រូវបានគេដឹងថាមានអាយុកាលយ៉ាងតិច៤០ ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ