ហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅក្បែរទីក្រុងម៉ុមបៃ កាលពីថ្ងៃម្សិលមិញនេះបានកើនដល់ ២០នាក់ហើយ ខណៈមនុស្ស ២០-២៥នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរ បាក់បែក នៃអគារដែលបាក់រលំនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
មន្រ្តីផ្នែកទំនាក់ទំនងស៊ីវិលប្រចាំទីក្រុង Bhiwandi បានគូសបញ្ជាក់បន្ថែមថា «ក្រុមអ្នក ជួយស ង្គ្រោះ ប្រមាណ ៧០នាក់ បាននិងកំពុងបន្តព្យាយាមជួយសង្គ្រោះមនុស្សពី ២០នាក់ ទៅ ២៥នាក់ទៀតដែល ត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំនោះ។កំឡុងប្រតិបត្តិការជួយសង្គ្រោះថ្ងៃទីពីរនេះ បានរកឃើញមនុស្សចំនួន ២៥នាក់រងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្សប្រហែល ២០នាក់ទៀតត្រូវបានជួយសង្គ្រោះភ្លាមៗ ដោយអ្នកស្រុកនៅទីនោះ»។
គួរជម្រាបថា ហេតុការណ៍បាក់រលំអគារនៅក្នុងប្រទេសឥណ្ឌា បានកើតឡើងជាញឹកញាប់នៅរដូវវស្សាក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញានេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ កាលពីខែមុនមនុស្ស ១២នាក់បានស្លាប់ បន្ទាប់ពីអគារមួយបានដួលរលំនៅក្នុងទីក្រុងឧស្សាហកម្ម ម៉ាហាដដែលមានចម្ងាយ ១៦៥គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Mumbai៕SP