ក្រុមអ្នកជួយសង្គ្រោះនិងក្រុមគ្រួសារ សង្ឃឹមថានឹងមានអ្នកនៅរស់រានមានជីវិត បន្ទាប់ពីការដួលរលំអាគារមួយ នៅរដ្ឋផ្លរីដា
ផ្លរីដា ៖ មនុស្សចំនួន ១៥៩ នាក់ នៅតែមិនទាន់បានរកឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីការដួលរលំនៃអាគារលំនៅដ្ឋានមួយ នៅជិតទីក្រុង ម៉ៃអាមី (Miami) ដោយបានបន្សល់ទុកអោយក្រុមគ្រួសារមានសង្ឃឹមថា ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះ ដែលសម្រុកចូលតាមប្រហូងនៃភ្នំកំទេចកំទីអាគារ នឹងអាចស្វែងរកសញ្ញាណាមួយនៃអ្នកដែលរស់រានមានជីវិត។
ចំនួនអ្នកស្លាប់ផ្លូវការពីគ្រោះមហន្តរាយកាលពីថ្ងៃព្រហស្បតិ៍គឺ ប្រាកដថានឹងកើនឡើង នៅពេលអ្នកជួយសង្គ្រោះបានកំពុងប្រយុទ្ធនឹងផ្សែងអគ្គិភ័យ និងស្ថានភាពនៃគំនរកម្ទេចកម្ទី ខណៈពេលកំពុងធ្វើការរុករក នៅភាគខាងត្បូង រដ្ឋផ្លរីដា។
ទោះបីជាមើលទៅហាក់ដូចជាមិនសូវល្អ ដោយឃើញថាជាន់មួយជាប់គ្នាទៅនឹងជាន់មួយទៀតដូចជា នំផេនខេក ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកក្នុងកំទេចកំទីបាក់បែកនោះ ដោយសង្ឃឹមថា មានប្រហោងដែលអាច ទុកឱ្យមានអ្នកនៅរស់រានមានខ្យល់ដកដង្ហើមបាន។ ប៉ុន្តែ ក្រុមអ្នកជួយសង្គ្រោះមិនបានរកឃើញសាកសព ឬអ្នកនៅរស់នៅឡើយទេ។
គ្រោះមហន្តរាយនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលមនុស្សជាច្រើននៅកំពុងដេកលក់ ខណៈដែលផ្នែកធំមួយនៃជាន់ខាងលើ របស់អាគារ អាយុ ៤០ ឆ្នាំ នេះ បានដួលរលំបាក់ចុះមកដី។
ខ្សែវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីផ្នែកម្ខាងនៃអាគារ ស្រាប់តែបត់ជាពីរផ្នែកគឺ រលំមួយផ្នែកហើយមួយផ្នែកទៀត នៅម៉ោងប្រហែល ១ និង ៣០ នាទី ព្រឹក (ម៉ោង 0530 GMT) ដែលធ្វើអោយហុយធូលីពាសពេញហ្នឹង។
ក្រុមមន្រ្តីបាននិយាយថា អាគារ ១២ ជាន់ មានច្រើនជាង ១៣០ បន្ទប់ ដែលប្រហែលជា ៨០ បន្ទប់នៃអគារទាំងនោះមានអ្នកស្នាក់នៅ។
គួររំលឹកថា ក្រុមមកពី ម៉ិកស៊ិកនិងអ៊ីស្រាអែល បានមកដល់ ដើម្បីជួយដល់ការជួយសង្គ្រោះនៅទីតាំងមូលដ្ឋាននៅទីនោះផងដែរ។ NR