ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ខ្លួនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទឹកជំនន់បានបំផ្លាញអគារយ៉ាងហោចណាស់ 891 ខ្នងទាំងស្រុងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Derna របស់ប្រទេសលីប៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៧ កញ្ញា ២០២៣។

របាយការណ៍បានបន្ថែមថា អគារចំនួន 211 បន្ថែមទៀតត្រូវបានខូចខាតផ្នែកខ្លះ និង 398 ផ្សេងទៀតបានលិចនៅក្នុងភក់ ដែលបណ្តាលឱ្យអគារសរុបចំនួន 1 ភាគបួនត្រូវបានខូចខាតនៅក្នុងទីក្រុងដែលរងការជន់លិចដោយទឹកជំនន់។ 

ដោយឡែក អង្គការសហប្រជាជាតិបាននិយាយនៅក្នុងបច្ចុប្បន្នភាពមួយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយនៅទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ីបានកើនឡើងដល់ 11,300 នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានបន្ថែមថា មនុស្ស១០.១០០នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ