កូរ៉េខាងត្បូង៖ មន្រ្តីពន្លត់អគ្គិភ័យបាននិយាយថាអគារមួយបានដួលរលំ នៅភាគនិរតីទីក្រុងហ្គាំងជូប្រទេសកូរ៉េខាងត្បូង ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៩ នាក់ស្លាប់និង ៨ នាក់ផ្សេងទៀតរងរបួសធ្ងន់។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Yonhap ចុះផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ៕
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថា អគារ ៥ ជាន់បានដួលរលំហើយធ្លាក់លើឡានក្រុងដែលឈប់នៅស្ថានីយ៍ក្បែរកន្លែងសំណង់។ យ៉ាងហោចណាស់មនុស្សចំនួន ៩ នាក់ត្រូវបានគេអះអាងថាបានស្លាប់និង ៨ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានសន្និដ្ឋានដំបូងថាមានមនុស្ស ១២ នាក់នៅលើឡានក្រុងប៉ុន្តែពួកគេបានរកឃើញថាមានជនរងគ្រោះជាច្រើនបានជាប់នៅខាងក្នុងខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកកម្មករសំណង់ឬអ្នកថ្មើរជើងដែលអាចត្រូវបានកប់នៅក្រោមគំនរបាក់បែក។ ចំពោះមូលហេតុនៃការដួលរលំមិនទាន់ត្រូវបានគេដឹងភ្លាមៗទេ។ RT