លោក ដួង ដារ៉ា សម្តែងការខកចិត្តចំពោះ សេវាកម្មបម្រើប្រជាលរដ្ឋ ដែលខ្វះភាពរួសរាយរាក់ទាក់ នៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ
លោក ដួង ដារ៉ា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការ បានលើឡើងលើហ្វេសប៊ុកដោយសម្តែងនូវការខកចិត្តចំពោះ សេវាកម្មបម្រើប្រជាលរដ្ឋ ដែលខ្វះភាពរួសរាយរាក់ទាក់ នឹងមិនបានបង្ហាញឲ្យច្បាស់លាស់ពីនីតិវិធី ស្នើក្រដាសស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។
លោក ដួង ដារ៉ា បានសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការ Duong Dara នៅព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០នេះថា អរគុណសន្តិភាព។ មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។
លោកបានបន្ថែមទៀតថា “ខ្ញុំពិតជាខកចិត្ត និងសោកស្តាយចំពោះសេវាកម្មបម្រើប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរួសរាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំឲ្យច្បាស់ថាត្រូវទៅតុណាមួយ…ជួបអ្នកណា…”។ “មន្ត្រីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៌ និងគុណធម៌ក្នុងខ្លួនហើយមានបេះដូង ថ្លើម ប្រម៉ាត់ រីករាយក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង” នេះបើតាមការបញ្ជាក់របស់លោក ដួង ដារ៉ា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ៕