នគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ ចំនួន៣ទីតាំងឃាត់ខ្លួនមនុស្ស ចំនួន ៣១នាក់(ប្រុស ១៦ នាក់ និងស្រី ១៥នាក់)។លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅមុនពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១៦ កក្កដា ២០២០ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរផ្លូវភេទនិងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ ចំនួន០៣ទីតាំង ស្ថិតនៅផ្ទះសំណាក់ យីហោ យិងប៊ិន ពូអៀក អ៊ីចាន់ ស្ថិតក្នុង ក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ភ្នំខៀវ) ឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន ៣១នាក់(ប្រុស ១៦ នាក់ និងស្រី ១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារ វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។
បច្ចុប្បន្ន ជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ