រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរ នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននឹងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។ សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម៖ 

១-សង្កាត់ទួលសង្កែទី២ មាន ០២ គឺ

-ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២

-Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២

២-សង្កាត់ឫស្សីកែ មាន ០១ គឺ

-ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ

៣-សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ :

-ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ