មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួនពីបទ «ឧក្រិដ្ឋកម្មទាក់ទងនឹងករណី COVID-19» នៅក្នុងប្រទេសចិន
ការិយាល័យរដ្ឋអាជ្ញារបស់ចិនបាននិយាយថា មនុស្សជិត ៥.៨០០នាក់ ដែលត្រូវបានគេសង្ស័យថាបានសម្លាប់បុគ្គលិកសុខាភិបាល លក់គ្រឿងបរិក្ខារពេទ្យដែលមានជម្ងឺ និងនិយាយកុហកអំពីប្រវត្តិធ្វើដំណើររបស់ពួកគេ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនពីបទឧក្រិដ្ឋកម្មដែលទាក់ទងនឹងការរាតត្បាតចាប់តាំងពីខែមករា។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានCNA កាលពីពេលថ្មីនេះ។
ដូចជាករណីមួយទាក់ទងនឹងអ្នកទិញទំនិញម្នាក់ ដែលវាយអតិថិជនម្នាក់ទៀតរហូតដល់ស្លាប់ដោយសារមិនបានពាក់ម៉ាសនៅផ្សារទំនើប។
ករណីផ្សេងទៀតរួមមានមនុស្សម្នាក់ដែលបានសម្លាប់បុគ្គលិកពេទ្យដោយចេតនាដោយប្រើឡានហើយម្នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទចាក់កាំបិតរបស់គ្រូពេទ្យនៅពេលត្រួតពិនិត្យសីតុណ្ហភាព។
អ្នកខ្លះក៏ត្រូវបានគេចោទប្រកាន់ពីបទកិបកេងលុយ ដែលប្រមូលបានពីអ្នករៃអង្គាសថវិកាដើម្បីជួយអ្នកជំងឺ COVID-១៩ លក់ឧបករណ៍ពេទ្យដែលមានជំងឺនិងនិយាយកុហកអំពីប្រវត្តិធ្វើដំណើរឬស្ថានភាពសុខភាពរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែសីហាឆ្នាំ២០២០បានអោយដឹងថា ចាប់ពីខែមករាដល់ខែកក្កដាមនុស្ស ៥ ៧៩៧ នាក់ត្រូវបានចាប់ខ្លួនហើយ ៦ ៧៥៥ នាក់ត្រូវបានកាត់ទោស៕SP