ចិន ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានឆាបឆេះបន្ទាប់ពីបានរអិលចេញពីផ្លូវរត់ នៅឯព្រលានយន្តហោះក្រុង Chongqing អ្នកដំណើរជាច្រើននាក់បានរងរបួសស្រាល ដោយមិនមានមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ ហេតុការណ៍នេះកើតឡើង  នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Firstpost

យន្តហោះ ដែលបានឆាបឆេះជាប្រភេទយន្តហោះ A319-100 ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Chongqing Jiangbei ទៅកាន់ទីក្រុង Nyingchi នៃទីបេ បានរអិលចេញពីផ្លូវរត់បណ្តាលឱ្យយន្តហោះឆេះ។ យន្តហោះនេះមានអ្នកដំណើរ ១១៣នាក់ និងនារិក៩នាក់ ដែលត្រូវបានជម្លៀសទាន់ពេលវេលា។ ក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបាននៅកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងជម្លៀសអ្នកដំណើរ ចេញ ខណៈផ្សែង និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះចេញពីតួយន្តហោះ ។ 

ចំពោះគ្រោះថ្នាក់នេះ ការិយាល័យប្រចាំតំបន់នៃក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បាននិយាយថា «មានឧប្បត្តិហេតុមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនតាមក្រោយ»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ