(ប្រទេសថៃ)៖ ក្រុមអ្នកជំនាញថៃ បានបញ្ជាក់ថា សំបកហ្វូស៊ីលជាង ៧០ ដែលបង្កប់ក្នុងផ្លូវដើរ នៅ ខាងក្រៅ ផ្សារទំនើបក្នុងទីក្រុងបាងកកត្រូវបានរកឃើញថា ជាហ្វូស៊ីលរបស់សត្វសមុទ្រដែលរស់នៅ ជាង ៦៦ លានឆ្នាំមុន។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBangkok Post នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២២។
អ្នកដើរទិញឥវ៉ាន់ ដំបូងបានប្រទះឃើញហ្វូស៊ីលរាងខ្យង ដែលមានប្រវែងដល់ទៅ ១២សង់ទីម៉ែត្រ ដែលដាក់នៅតាមបណ្តោយផ្លូវប្រវែង ៤០០ម៉ែត្រនៃមជ្ឈមណ្ឌលផ្សារទំនើប Siam Square ក្នុងសង្កាត់ ទេសចរណ៍ដ៏សំខាន់មួយ។
ក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យានៃក្រសួងធនធានធម្មជាតិ និងបរិស្ថានបានស៊ើបអង្កេត និងរកឃើញ ហ្វូស៊ីលអាម៉ូនិកចំនួន ៧៧។ហ្វូស៊ីលដែលមានរាង ដូចសត្វខ្យងមួយនេះ គឺជាសត្វសមុទ្រដែលត្រូវបានគេជឿថា បានស្លាប់កាលពី ៦៦លានឆ្នាំមុន។
សូមបញ្ជាក់ថា ហ្វូស៊ីលដែលរស់នៅក្នុងមហាសមុទ្រ ដែលរស់នៅកំឡុងសម័យ Jurassic និង Cretaceous ត្រូវបានលក់ ជាវត្ថុអនុស្សាវរីយ៍នៅតាមគោលដៅទេសចរណ៍ពេញនិយមមួយចំនួន រួមមាន ម៉ាដាហ្គាស្ការ និងម៉ារ៉ុក៕SP