មេខ្ទីងមួយក្បាល នៅក្នុងឩទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបង្កើតបានកូនខ្ទីងឈ្មោលមួយក្បាល កាលពីថ្ងៃទី១៤ ខែកក្កដា នេះ។ នេះបើតាមរដ្ឋបាលព្រៃឈើ។
រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា កូនខ្ទឹងនេះ ជាកូនខ្ទីងទីបី ដែលមេខ្ទីងនេះបានបង្កើត។ កូនខ្ទីងលើកទីមួយបានកើតនៅឆ្នាំ២០១៦ ជាកូនញី រីឯកូនទីពីរជាកូនឈ្មោល បានកើតនៅឆ្នាំ២០១៨ ហើយលើកនេះជាលើកទីបីក្នុងការផ្ដល់កំណើត។ កូនឈ្មោលដែលទើបនឹងកើត កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ និងអ្នកជំនាញថែរក្សាសត្វព្រៃនៅសួនសត្វភ្នំតាម៉ៅ។
មេខ្ទីងនេះ ត្រូវបានគេសង្គ្រោះមកពីខេត្តមណ្ឌលគិរីក្នុងឆ្នាំ២០០៦ ដោយកាលនោះមេខ្ទីងនេះមានអាយុទើបតែ៣ខែតែប៉ុណ្ណោះ។ ប្រភេទសត្វខ្ទីងនេះ ជាប្រភេទសត្វដែលកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប ហើយមិនសូវរស់នៅតំបន់ទំនាបទេ ព្រោះសត្វនេះមិនចូលចិត្តកម្ដៅ។ សូមបញ្ជាក់ថា សត្វខ្ទីង កំពុងប្រឈមនឹងការរងគ្រោះថា្នក់ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់។ សត្វខ្ទីង ត្រូវបានគេចុះក្នុងបញ្ជីក្រហម ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ