ភ្នំពេញ៖ ដើម្បីចូលរួមក្នុងដល់ការគាំទ្រវិស័យទេសចរណ៍ ក្រុមហ៊ុន CATHAY PACIFIC បានសម្រេចចាប់ដំណើរការជើងហោះហើររបស់ខ្លួនទ្បើងវិញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ ពីគោលដៅភ្នំពេញ-ហុងកុង ដោយមានការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airports បានចាត់ទុកថា នេះជាដំណឹងល្អមួយ ដែលដៃគូរបស់យើងបានបន្តការហោះហើរឡើងវិញ។ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានឲ្យដឹងថា នឹងចាកចេញពីភ្នំពេញនៅម៉ោង ២១:៤៥នាទី និងទៅដល់ហុងកុងនៅម៉ោង ០១:២០នាទី ។
សូមបញ្ជាក់ថា ការចាប់ផ្តើមហោះហើរឡើងវិញនេះ ភាគច្រើនការដឹកជញ្ជូនទំនិញ (Cargo) រីឯការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ស្របពេលការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូលរបស់បណ្តាប្រទេសនៅលើពិភពលោក៕SP