រដ្ឋាភិបាលនេប៉ាល់បិទប្រតិបត្តិការការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលរួមមានទាំង Facebook
នេប៉ាល់៖ ប្រទេសនេប៉ាល់បានបិទការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលរួមមានទាំងបណ្តាញសង្គមFacebook ផងដែរ បន្ទាប់ពីពួកគេបានបរាជ័យក្នុងការចុះឈ្មោះជាមួយអាជ្ញាធរក្នុងការបង្ក្រាបចំពោះការប្រើប្រាស់ខុស។
រដ្ឋាភិបាលនេប៉ាល់និយាយថា អ្នកប្រើប្រាស់ដែលមានអត្តសញ្ញាណប័ណ្ណក្លែងក្លាយកំពុងផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម ប្រព្រឹត្តបទឧក្រិដ្ឋតាមអ៊ីនធឺណិត និងការរំខានដល់សុខដុមរមនាសង្គមតាមរយៈវេទិកាមួយចំនួននៅក្នុងប្រទេសមួយនេះដែលមាន ៩០ភាគរយនៃចំនួនប្រជាជនសរុប ៣០លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។
រដ្ឋាភិបាលបានផ្តល់ពេលវេលាដល់ក្រុមហ៊ុនបណ្តាញសង្គមទាំងនោះរហូតដល់ថ្ងៃពុធដើម្បីចុះឈ្មោះជាមួយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាន ហើយដាក់ឈ្មោះអ្នកទំនាក់ទំនងក្នុងស្រុក អ្នកដោះស្រាយបណ្តឹងសារទុក្ខ និងអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រង ឬប្រឈមមុខនឹងការបិទ។
ការជូនដំណឹងរបស់រដ្ឋាភិបាលបានប្រាប់ដល់និយតករអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ (NTA) ឱ្យបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនបានចុះឈ្មោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីវេទិកាណាដែលត្រូវប្រឈមមុខនឹងចំណាត់ការនោះទេ។
មន្ត្រីក្រសួងទំនាក់ទំនងបានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្តាញសង្គម,TikTok ,Viber ,WeTalk,Nimbuzz) ,Poppo Live បានចុះឈ្មោះហើយ ប៉ុន្តែបណ្តាញសង្គមផ្សេងទៀត ដែលរួមមានទាំងហ្វេសប៊ុកផងនោះ គឺមិនបានចុះឈ្មោះទេ។
ក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក WhatsApp និង InstagraM លោក Prithvi Subba Gurung រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា បាននិយាយអំពីវេទិកាទាំងនោះថា «យើងបានផ្តល់ឱ្យពួកគេនូវពេលវេលាគ្រប់គ្រាន់ដើម្បីចុះឈ្មោះ និងស្នើសុំម្តងហើយម្តងទៀតឱ្យពួកគេអនុវត្តតាមសំណើរបស់យើង។ ប៉ុន្តែពួកគេមិនអើពើទេ ដូច្នេះយើងត្រូវបិទប្រតិបត្តិការរបស់ពួកគេក្នុងប្រទេសនេប៉ាល់»៕