ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងឈ្មោះ លី វីរ៉ារ៉ូស អាយុ ៣៦ឆ្នាំ ដែលបានរត់គេចពីការធ្វើចត្តាឡីស័ក កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានយល់ព្រមទទួលបង់ប្រាក់ពិន័យអន្តរការណ៍ជាទឹកប្រាក់១លានរៀល ដោយយោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលនៅក្នុងជំពូកទី៥ ស្តីពីទណ្ឌកម្ម នៃអនុក្រឹតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងលិខិតសន្យានោះ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះបានសន្យាថានឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាលចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនគេចវេះឬរត់ចេញពីបន្ទប់សណ្ឋាគារឡើយ៕sp

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ