ប្រពន្ធលោក ហួរ ឡាវី និងជាម្តាយតារាចម្រៀងហង្សមាស កញ្ញា វី ឌីណែត ទទួលមរណៈភាព ពេលកំពុងព្យាបាលជំងឺកូវីដ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភា ពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។
បើតាមបណ្តាញសង្គមផ្លូវការរបស់កញ្ញា វី ឌីណែត បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូ វប្រពន្ធទាំ ងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។
គួរជម្រាបថា ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួន មានអការៈធ្វើទុក្ខខ្លាំង៕