សិង្ហបុរី និងម៉ាឡេស៊ីសម្រេចឱ្យប្រជាជនប្រទេសទាំងពីរអាចធ្វើដំណើរតាមផ្លូវអាកាសឡើងវិញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់
សិង្ហបុរី៖ ទីបំផុតប្រទេសសិង្ហបុរី និងម៉ាឡេស៊ីអាចចាប់ផ្តើមការធ្វើដំណើរតាមផ្លូវអាកាសឆ្លងព្រំដែនឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ (VTL)។ នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី ស៊ានឡុង បាននិយាយទៅកាន់នាយករដ្ឋមន្ត្រី Ismail Sabri Yaakob តាមទូរស័ព្ទនៅថ្ងៃនេះ ស្តី ពីការបើកដំណើរការអាកាសយានដ្ឋាន Changi និងអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ។
ការបើព្រំដែនរវាវាងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបន្ទាប់ ពីប្រទេសទាំងពីរមានវឌ្ឍនភាពល្អក្នុងការចាក់វ៉ាក់សាំង ដល់ប្រជាជននិងគ្រប់គ្រងជំងឺរាតត្បាតបានល្អ។ ហេតុដូច្នេះហើយទើបប្រទេសទាំងពីរ បានយល់ស្របថា វាជាពេលវេលាបើកព្រំដែនជាបណ្តើរៗ។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានបញ្ជាក់ថា ការបើកឱ្យមានការធ្វើដំណើរឡើងវិញនេះនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់យើងឱ្យរស់ ស្តារទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងពង្រឹងភាពជាដៃគូទ្វេភាគីរបស់យើង ហើយលោកក៏កំពុងពិភាក្សាអំពីការបើកដំណើរការឡើងវិញនៅទូទាំងផ្លូវ Causeway និង Second Link នាពេលខាងមុខ ៕SP