អូស្រ្តាលី៖ នាយករដ្ឋមន្រ្តី Scott Morrison បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីនឹងពិចារណាការបើកព្រំដែនអន្តរជាតិឡើងវិញរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ពេញលេញ អាចធ្វើដំណើរទៅបរទេសលើកដំបូង។

ពលរដ្ឋអូស្រ្តាលី និងអ្នករស់នៅជាអចិន្ត្រៃយ៍ មិនអាចចាកចេញពីប្រទេសបានទេ ដោយសារតែការរីករាយដាលខ្លាំង ជំងឺកូវីដ១៩ ខណៈពេលដែលអ្នកដំណើរអន្តរជាតិត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេលពីរសប្តាហ៍ដោយចំណាយប្រាក់ផ្ទាល់ខ្លួន។

លោក Morrison បានថ្លែងក្នុងវេទិកាសហគមន៍នៅទីក្រុង Perth ថា «គោលដៅដំបូងដែលខ្ញុំគិតគឺ ដើម្បីឱ្យប្រជាជនអូស្រ្តាលីដែលបានទទួលថ្នាំបង្ការរួច អាចផ្លាស់ទីនិងធ្វើដំណើរបានជាពិសេសក្នុងគោលបំណងសំខាន់ៗ» ។លោកបន្ថែមទៀតថា មនុស្សដែលបានទទួលថ្នាំបង្ការអាចធ្វើដំណើរទៅបរទេសសម្រាប់ភាពបន្ទាន់ខាងផ្នែកជំនួញ និងរឿងផ្ទាល់ខ្លួន ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីវិលត្រឡប់ចូលមកដល់ប្រទេសវិញ។

លោក Morrison បានប្រាប់ស្ថានីយវិទ្យុ 6PR Perth ដាច់ដោយឡែកមួយទៀតថា ការបើកព្រំដែនផ្នែកខ្លះៗគឺ នៅតែចំណាយពេលវេលាខ្លះទៀត ហើយនឹងមិនកើតឡើងនោះទេមុនពេលដែលមនុស្សងាយរងគ្រោះមិនទាន់បានចាក់វ៉ាក់សាំង ព្រោះអ្នកដំណើរវិលត្រឡប់មកវិញអាចនាំមកនូវករណីថ្មីយ៉ាងហោចណាស់ ១.០០០ ករណីក្នុងមួយសប្តាហ៍ ចូលមកក្នុងប្រទេស ដែលនាពេលថ្មីៗនេះ ស្ទើរតែគ្មានការរកឃើញការឆ្លងក្នុងសហគមន៍នោះទេ ។

គួររំលឹកថា ការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត ដោយសេរីក្នុងអំឡុងពេលមានជំងឺរាតត្បាត អាស្រ័យលើកិច្ចសន្យារវាងប្រទេសនឹងប្រទេស និងផ្អែកលើលក្ខខណ្ឌនៃការគ្រប់គ្រងនៃជំងឺរាតត្បាតបានល្អ (ហៅថា travel bubble) ត្រូវបានគ្រោងនឹងបើកនៅថ្ងៃច័ន្ទ រវាងអូស្រ្តាលី និងនូវែលសេឡង់ ដែលជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដំបូងចាប់តាំងពីមានជំងឺរាតត្បាតកើតឡើង។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ