ពិតជាមិនធម្មតាមែនសំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម ត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជួងគ្រាប់បែកខ្នាតយក្សមួយនេះដែរត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្វើការដកហូតបានសម្រេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

នេះបើយោងតាមការឱ្យដឹងនៅលើទំព័រ Facebook លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានរៀបរាប់ថា៖ “ឈប់ឮសំឡេងជួងគ្រាប់បែកទៀតហើយ!! ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសម្រេច! សូមអរគុណលោកនាយកសាលា និងប៉ូលិសមូលដ្ឋានចូលរួមសហការ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ