ភ្នំពេញ៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ថា សាលារៀនរដ្ឋ និងឯកជន ចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សា សរុបចំនួន ៥៣១ សាលា បានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្នុងចំណោមសាលា មតេយ្យសិក្សា និងបឋមសិក្សាទាំងនោះមានសាលាមតេយ្យរដ្ឋចំនួន១៨ សាលាសាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលាសរុបចំនួន១៨១សាលា។ ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន ១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២សាលា សរុបចំនួន៣៥០សាលា។
ការបើកសាលារៀន ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី ១៥ ទៅ២០នាក់ប៉ុណ្ណោះ។ដូចនេះសាលានីមួយៗ ត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នាហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា៕SP