រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ចំនួន ១៨៨ក រណីថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ១១, ៤៥០ក រណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ លោក ថាវីស៊ីព វីសានុយោធីន ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៨៨ករណីខាងលើ ១៥៤ករណី ជាករណីឆ្លងក្នុងស្រុក និង ៣៤ករណីផ្សេងទៀត ជាករណីនាំចូលពីក្រៅប្រទេស។
ក្នុងចំណោមករណីនាំចូលពីក្រៅប្រទេសទាំង ៣៤ករណីខាងលើ ២១ករណីត្រូវបានរាយការ ណ៍ចេញ ពីក្រុមអ្នកធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន ០៦ករណីជាអ្នកធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់, ០៣ករណី មកពីប្រទេសតួកគី និង ១២ករណីទៀតមកពីប្រទេសបែលហ្ស៊ិក, ឆែក, អេហ្ស៊ីប, ហុងគ្រី, គុយវ៉ែត, ប៉ាគីស្ថាន, ហ្វីលីពីន, រុស្ស៊ី, ស្វីស, ស៊ូដង់, អេមីរ៉ាត់អារ៉ាប់រួម និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា រលកទី ២ នៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេសថៃ បានផ្ទុះឡើងកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ដោយចាប់តាំងពីពេលនោះមកទល់ឥឡូវ មនុស្សសរុប ៧,២១៣នា ក់បានឆ្លងជំងឺនេះ។ ដោយឡែកសម្រាប់តួលេខសរុបនៃករណីឆ្លង COVID-19 សរុបនៅទូទាំងប្រ ទេសថៃ គឺបានកើនដល់ ១១,៤៥០ករណី ក្នុងនោះ ៨,២៨៨នាក់បានជាសះស្បើយ និង ៦៩នាក់ បានបាត់បង់ជីវិត៕SP