ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករានេះ បានចេញប្រកាស ស្ដីពី ការកំណត់តំបន់ជំងឺផ្កាសាយបក្សី ក្រោយផ្ទុះជំងឺនេះ ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រសួងកសិកម្មបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបព្យាបាល នៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សីខាងលើនេះ ដោយបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺ ទៅតាមវិធានបច្ចេកទេសបសុពេទ្យ, ត្រូវផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន។

ជាមួយគ្នានេះ ក៏ត្រូវសិក្សាស្រាវជ្រាវប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សី ជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ «ពីចំណុចផ្ចិត នៃតំបន់ផ្ទុះជំងឺ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ