ករណីផ្ទុះជំងឺកូវីដ ១៩ ចេញពីផ្សារបង្គានៅក្នុងខេត្តសមុតសាខន ប្រទេសថៃ បាន និង កំពុងរីករាលដាលខ្លាំងឡើងហើយ ដោយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ គេបានរកឃើញត្រឹម ៨ ខេត្ត-ក្រុង ដែលមានអ្នកឆ្លងពាក់ព័ន្ធឆ្លងចេញផ្សារបង្គា ក្នុងខេត្តសាមុតសាខន ។

នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ថៃបានរកឃើញករណីថ្មីចំនួន ៤៦ ករណីទៀត សរុបទូទាំងប្រទេសមានចំនួន ៥៧៦២ ករណី ។ ស្របគ្នានេះដែរ បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃរបាយការណ៍អំពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅត្រឹមរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ តាមវេបសាយ Kapook បានរាយការណ៍ថា មេរោគបានរីករាលដាលដល់ខេត្តចំនួន ២៣ ហើយ ក្នុងប្រទេសថៃ ដោយក្នុងនោះមាន ៖

១-ខេត្ត Samut Sakhon មាន ១០៦៣ ករណី, ២-ទីក្រុង Bangkok មាន ១០ ករណី, ៣-ខេត្ត Samut Prakan មាន ៩ ករណី, ៤-ខេត្ត Suphanburi មាន ៧ ករណី, ៥-ខេត្ត Saraburi មាន ៤ ករណី, ៦-ខេត្ត Prachuap Khiri Khan មាន ១ ករណី, ៧-ខេត្ត Phuket មាន ១ ករណី, ៨-ខេត្ត Kamphaeng Phet មាន ២ ករណី, ៩-ខេត្ត Phetchabun មាន ២ ករណី, ១០-ខេត្ត Samut Songkhram មាន ៦ ករណី, ១១-ខេត្ត Ayutthaya មាន ២ ករណី,

១២-ខេត្ត Nakhon Pathom មាន ៨ ករណី, ១៣-ខេត្ត Nakhon Ratchasima មាន ១ ករណី, ១៤-ខេត្ត Nonthaburi មាន ៤ ករណី, ១៥-ខេត្ត Chachoengsao មាន ១ ករណី, ១៦-ខេត្ត Phetchaburi មាន ១ ករណី, ១៧-ខេត្ត Pathum Thani មាន ៣ ករណី, ១៨-ខេត្ត Uttaradit មាន ១ ករណី, ១៩-ខេត្ត Khon Kaen មាន ១ ករណី, ២០-ខេត្ត Prachinburi មាន ២ ករណី, ២១-ខេត្ត Krabi មាន ១ ករណី, ២២-ខេត្ត Chainat មាន ១ ករណី, ២៣-ខេត្ត Nakhon Si Thammarat មាន ១ ករណី។

រដ្ឋាភិបាលថៃបានរាយការណ៍នៅថ្ងៃអង្គារនេះពីករណីឆ្លងវីរុសកូវីដថ្មីចំនួន ៤២៧ ករណី ក្នុងនោះមានពលករចំណាកស្រុកចំនួន ៣៩៧ នាក់។គិតមកទល់នឹងពេលនេះ ករណីឆ្លងកូវីដដែលមានទំនាក់ទំនងនឹងផ្សារលក់គ្រឿងសមុទ្រដ៏ធំឈ្មោះម៉ាហាឆៃនៅខេត្តសាមុតសាខនភាគនិរតីទីក្រុងបាងកកបានកើនឡើងដល់ ១ ០៦៣ ករណីក្នុងចំណោមអ្នកធ្វើតេស្តសរុប ៦ ១៥៦នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ