ស្ថានទូតកម្ពុជានៅទីក្រុងវៀងច័ន្ទ និងស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានសហការរៀបចំ និងសម្របសម្រួលជាមួយអាជ្ញាធរឡាវ សម្រាប់ការវិលត្រឡប់ និងប្រគល់-ទទួលប្រជាជនខ្មែរចំនួន ០៤ នាក់ (កុមារ ០៣នាក់) នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន (ខេត្តចំប៉ាសាក់)-ត្រពាំងក្រៀល(ខេត្តស្ទឹងត្រែង)។

គួរបញ្ជាក់ថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលបានជួយដោះស្រាយការស្នាក់នៅ អាហារ ថ្លៃពិនិត្យរកជំងឺកូវីដ និងឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ ដោយសារជំងឺកូដ-១៩ នៅតែជាបញ្ហាស្មុគស្មាញ ឯកអគ្គរាជទូតបានណែនាំនិងរំលឹកដល់ពលករឲ្យគោរពនូវវិធានការសុខា ភិបាល និងធ្វើចត្តាឡីស័កឲ្យបានពេញលេញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ