ប្រជាពលរដ្ឋដែលធ្លាប់ជិះអូតែលកប៉ាល់ខ្យល់បរិសុទ្ធ បើមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ១៩
4 ឆ្នាំ មុន
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅអូតែលកប៉ាល់ខ្យល់បរិសុទ្ធ (TST 2020) ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ ចាប់ពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ តទៅ។
បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) នៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕